វិទ្យាល័យសម្តេចឪ Samdech Euv High School ខែ មីនា 25, 2008
Posted by Rath in Uncategorized.add a comment

ផ្ទះលោកគ្រូឌី Teacher Dy Extra-class ខែ មីនា 23, 2008
Posted by Rath in Uncategorized.add a comment

កាច់ជ្រុងវេទិកា Corner of Provincial stage ខែ មីនា 15, 2008
Posted by Rath in Uncategorized.add a comment

រង្វង់មូលព្រះនរាយណ៍ Preah Noreay Roundabout ខែ មីនា 10, 2008
Posted by Rath in Uncategorized.add a comment

រង្វង់ព្រះនរាយណ៍ឋិតនៅត្រង់ចំនុចប្រសព្វផ្លូវបីគឺ ផ្លូវជាតិលេខប្រាំមួយពីកើតទៅលិច ផ្លូវលេខ៥៦(ផ្លូវលេខ១) និង ផ្លូវសាមគ្គី។រង្វង់មូលនេះឋិតនៅជិតផ្លូវទៅផ្ទះខ្ញុំ(ផ្លូវលេខ២)។ធ្លាប់ជិះកាត់តាមហ្នឹងរាល់ង៉ៃ!
វត្តភ្នំជញ្ជាំង Wall Mount. monarchery ខែ មីនា 2, 2008
Posted by Rath in Uncategorized.add a comment

នេះជាខ្លោងទ្វាចូលវត្តភ្នំជញ្ជាំង ដែលវត្តមួយឋិតនៅឆ្ងាយពីទីរួមខេត្តប្រមាណ ៣ គ.ម តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅប៉ោយប៉ែត។ វត្តនេះជាទី ពេញនិយមសំរាប់សាសនិកជនក្នុងខេត្ត និង ជាទីសារណដ្ឋានដ៏ស្ងបស្ងាត់។វត្តនេះឋិតនៅលើចង្កេះភ្នំជញ្ជាំងដែលជាភ្នំមួយមានលក្ខណពិសេស ពីធម្មជាតិ គឺរាងដូចផ្ទាំជញ្ជាំងមួយយ៉ាងធំ។
ច្រកអន្តរជាតិប៉ោយប៉ែត PoiPet international cross boarder point ខែ កុម្ភៈ 28, 2008
Posted by Rath in Uncategorized.add a comment

ភ្នំស្វាយ Svay Mount. ខែ កុម្ភៈ 24, 2008
Posted by Rath in Uncategorized.add a comment

ទេសភាពទីរួមខេត្តពីលើភ្នំស្វាយ birdeye of BMC town ខែ កុម្ភៈ 24, 2008
Posted by Rath in Uncategorized.add a comment

ថតដោយ : star fish
រូបហ្នឹងយកមកពី star fish។ សប្បាយចិត្តណាស់បានឃើញរូបភាពស្រុកកំនើតនៅលើអិនធឺនិត។ មិននឹងស្មានថាបន្ទាយមានជ័យមើលពីលើភ្នំស្វាយស្អាតយ៉ាងនេះ។ ភ្នំស្វាយជាភ្នំមួយនៅជាប់ទីរួមខេត្តបន្ទាយមានជ័យ។ ធ្លាប់ឡើងលើភ្នំនេះបួន ប្រាំដងដែរ។
បន្ទាយមានជ័យ Introduction to Banteaymeanchey ខែ មករា 26, 2008
Posted by Rath in Uncategorized.add a comment

បន្ទាយមានជ័យគឺជាខេត្តថ្មីជាងគេមួយរបស់ព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើត ឡើងនៅក្នុងឆ្នាំ១៩៨៧ដោយត្រូវបានផ្តាច់ចេញពីខេត្តដ៏ធំបំផុតមួយគឺខេត្តបាត់ដំបង។ ឈ្មោះនៃខេត្តនេះបានបង្ហាញថាខេត្តនេះទំនងធ្លាប់ជាអតីតទីតាំងបន្ទាយទាហានបុរាណ ដែលបានទទួលបានជ័យជនះលើខ្មាំងសត្រូវខេត្តបន្ទាយមានជ័យជាខេត្តឋិតទិសពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជាចំងាយប្រមាណ៣៨៥គ.មពីរាជធានីភ្នំពេញតភ្ជាប់ដោយផ្លូវជាតិ លេខ៥ខេត្តនេះមានក្រលាផ្ទៃសរុបប្រមាណ៦៦៧៩គ.មការេព្រមទាំងមានព្រំប្រទល់ខាង ជើងជាប់ខេត្តសៀមរាបខាងកើតនិងខាងត្បូងជាប់ខេត្តបាត់ដំបងនិងខាងលិចជាប់ប្រទេស ថៃប្រជាជនប្រមាណ៥៧៧.៧៧២នាក់រស់នៅក្នុងខេត្តនេះរដ្ឋបាលគ្រប់គ្រងត្រូវបានចែកជា ៨ស្រុក ៦៤ឃុំ និង ៦២៤ភូមិ។ ស្រុកទាំង៨រួមមាន
១.ស្រុក សិរីសោភ័ណ
២.ស្រុក មង្គលបុរី
៣.ស្រុក ព្រះនេត្រព្រះ
៤.ស្រុក ភ្នំស្រុក
៥.ស្រុក ថ្មពួក
៦.ស្រុក ម៉ាឡៃ
៧.ស្រុក អូជ្រៅ
៨.ស្រុក ស្វាយចេក
ដែលក្នុងនោះសិរីសោភ័ណគឺជាទីប្រជុំជនធំជាងគេនិងជាទីតាំងមូលដ្ឋានរដ្ឋបាលរបស់ខេត្ត។ ត្បិតថាបន្ទាយមានជ័យជាខេត្តថ្មីតែខេត្តនេះមានការរីកចំរើនយ៉ាងឆាប់រហ័សមិនចាញ់ខេត្ត ដទៃប៉ុន្មានទេជីវភាពប្រជាជនក្នុងខេត្តមានភាពស៊ីវីល័យឡូយឆាយនិងសំបូរបែបបើប្រៀប ធៀបជាមួយទីក្រុងភ្នំពេញនិងបណ្តាខេត្តផ្សេងអ្វីដែលទាក់ទាញភ្នែកអ្នកបានឆ្លងកាត់ខេត្ត ភ្លាមប្រហែលជាភាពស៊ីវីល័យដោយម៉ូតូឡានថ្មីៗទូរស័ព្ទទំនើបៗ ព្រមទាំងប្រជាជនពោរពេញ ដោយភាពរាក់ទាក់អស់ ពីបេះដូង។ ខេត្តនេះផងដែរមានសក្តានុពលខាងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ទំនាក់ទំនងការបរទេស។ ដោយសារខេត្តមានព្រំដែនមួយភាគនឹងប្រទេសថៃ និងមានតំបន់ប៉ោយប៉ែតដែលជាច្រកសេដ្ឋកិច្ច អន្តរជាតិយ៉ាងសំខាន់ បានធ្វើឲវិស័យពាណិជ្ជកម្មមានភាពមមារញឹកយ៉ាងសំបើម និង បានក្លាយជាវិស័យចំបងរបស់ ខេត្ត។ អាស្រ័យដោយមានប្រព័ន្ធស្រោចស្រពខ្វាត់ខ្វែងដែលក្នុងនោះមានស្ទឹងសិរីសោភ័ណជាខ្សែមេ និង ដីដ៏មានជីជាតិ បានជួយជំរុញវិស័យកសិកម្មឲមាន ភាពរីកចំរើនគួរកត់សំគាល់។ ងាកមកមើលវិស័យទេសចរណ៍ក៏ឃើញថាមានការរើកចំរើនណាស់ដែរ។ ខេត្តបន្ទាយមានជ័យមាន ប្រាសាទ បន្ទាយឆ្មា បន្ទាយទ័ព្ទ តំបន់អាងទឹកត្រពាំងថ្ម ភ្នំជញ្ចាំង ភ្នំកងវ៉ា ភ្នំតូច ភ្នំធំ ភ្នំបន្ទាយនាង ច្រកសេដ្ឋកិច្ចប៉ោយប៉ែត និង ម៉ាឡៃ។ល។ ក្រៅពីនោះនៅមានកន្លែងកំសាន្តពេញនិយមដទៃទៀត ដូចជា សួនស្នេហ៍ជនបទ សួនលាបភី ពង្រកងវ៉ា (ចំការពោត ប៉ិគក ត្រសក់ស្រូវ) កំព្រីង,ភ្នៀត,កោះពងសត្វ (កន្លែងដុតពោត ស្ទូចត្រី និង លំហែរយកខ្យល់អាកាស) បឹងត្រាវ (កន្លែងកំសាន្តពេលចូលឆ្នាំ) ម្អមស្រែ(សែរសិន) ស្ពានស្នេហ៍(អូរអណ្តូង) មង្គលបុរី(សាច់គោល្បី) គោកទន្លាប់ (ក្រឡានដ៏ឈ្ងុយ) ភ្នំធំ,អូរញរ(ស៊ុបគោ ពោះគោ) បន្ទាយនាង (បុកសណ្តែក)។
